តើក្បាលម៉ាស៊ីនដឹកនាំឈាមជ័រជនជាតិខ្មែរ២រូបនៅ ABA ធ្លាប់សិក្សានិងធ្វើការងារអ្វីខ្លះមុនមានថ្ងៃនេះ?
ឡុង វឌ្ឍនៈAPRIL 19 2022441 views

ការសិក្សាគឺជាទ្រព្យដ៏មានតម្លៃបំផុត ដែលអាចចម្លងអ្នកឱ្យចាកផុតពីភាពក្រីក្រ ដឹកនាំអ្នកទៅកាន់មាគ៌ាដ៏ស្រស់បវរនាពេលអនាគតបាន។ ការសិក្សានឹងនាំឱ្យមនុស្សចេះគិតត្រូវ ធ្វើសកម្មភាពត្រឹមត្រូវ និងបង្កើតលទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជីវិតបុគ្គលម្នាក់ៗបាន។ យ៉ាងណាមិញ បើតាមការចេញផ្សាយដោយវេបសាយផ្លូវការ ធនាគារ ABA បានបង្ហាញក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗចំនួន១១រូប របស់ធនាគារ ABA ដែលក្នុងនោះគឺមានបុគ្គល២រូបដែលមានឈាមជ័រជាជនជាតិខ្មែរ។  

តើបុគ្គលសំខាន់ទាំង២រូបនោះជាអ្នកណា ធ្លាប់បានសិក្សា និងឆ្លងកាត់បទពិសោធន៍ការងារធំៗអ្វីខ្លះ មុនពេលដែលលោកទាំង២ អាចវិវត្តន៍ខ្លួនមកកាន់តំណែងកំពូលៗ នៅធនាគារលំដាប់ថ្នាក់អន្តរជាតិបែបនេះបាន?

១. លោកស្រី​ គង់ ប្រសិទ្ធ តួនាទីនាយក​ទីប្រឹក្សា​ផ្នែក​សវន​កម្ម​របស់​នាយក​ប្រតិបត្តិ​

បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ Sherbrooke​ (​ប្រទេស​កា​ណា​ដា​)​ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ និង​ផ្នែក​គ្រប់គ្រង​។​ ចាប់ពី​ខែមករា​ ឆ្នាំ​១៩៩៩ ដល់​ខែកក្កដា​ ឆ្នាំ​២០០២​ លោកស្រី​បាន​បម្រើ​ការងារ​ក្នុង​តំណែង​ជាស​វន​ករ​ផ្នែក​ព័ត៌មានវិទ្យា​សម្រាប់​ Arthur​ Andersen​ &​ Deloitte​។​ នៅ​ពេល​នោះ​ លោកស្រី​បាន​ចូលរួម​ជាមួយ​ធនាគារជាតិ​កា​ណា​ដា​ ជាទី​ដែល​លោកស្រី​បាន​កាន់​តំណែង​ផ្សេងៗ​ជា​ច្រើន​ដោយ​មាន​បទ​ពិសោធ​ផ្ទាល់​នៅ​ក្នុង​ផ្នែក​គ្រប់គ្រង​ហានិភ័យ​ សវន​កម្ម​ផ្នែក​ព័ត៌មានវិទ្យា​ ការ​វិភាគ​ដំណើរការ​ និង​ការ​អភិវឌ្ឍ​ក្រុម​។​

​អំឡុង​ពេល​បម្រើ​ការងារ​រយៈពេល​ជាង​២១​ ឆ្នាំ​ លោកស្រី​មាន​បទ​ពិសោធ​ផ្នែក​សវន​កម្ម​ជាង​១៤ ឆ្នាំ​  ក្នុង​នោះ​ រយៈពេល​ ៥ ឆ្នាំ​ ក្នុង​តំណែង​ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​សវន​កម្ម​ផ្ទៃក្នុង​ នៅ​ធនាគារជាតិ​កា​ណា​ដា​។​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​២០២០ លោកស្រី​បាន​ចូលរួម​ជាមួយ​ធនាគារ​ ABA​ ក្នុង​តំណែង​ជានា​យក​ទីប្រឹក្សា​ផ្នែក​សវន​កម្ម​។​

២. លោក ម៉ី ប៉ូលីន តួនាទីនាយក​ប្រតិបត្តិការ​

បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​នៅ​ ឆ្នាំ​ ២០០៦ លើ​ជំនាញ​វិទ្យាសាស្ត្រ​ក្សេត្រសាស្ត្រ​ និង​បាន​អភិវឌ្ឍ​ខ្លួន​តាម​រយៈ​ការ​សិក្សា​ជំនាញ​ទាំង​ក្នុងស្រុក​ និង​នៅ​បរទេស​។​ ​មុន​ចូលរួម​ជាមួយ​ ABA​ លោក​ ម៉ី​ ប៉ូ​លី​ន​ បាន​បម្រើ​ការងារ​នៅ​ធនាគារ​ ANZ​ Royal​ រហូត​ដល់​ឆ្នាំ​២០១១​ ក្នុង​តួនាទី​ផ្សេងៗ​ ផ្នែក​ទំនាក់ទំនង​អាជីវកម្ម​រូប​វន្ត​ និង​គ្រឹះស្ថាន​។​ ការងារ​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​អតិថិជន​ក្រុមហ៊ុន​សាជីវកម្ម​ និង​ក្រុមហ៊ុន​ពហុ​ជាតិ​សាសន៍​ ការ​វិភាគ​ឥណទាន​ និង​ការ​គ្រប់គ្រង​ឥណ​ពន្ធ​។

​បន្ទាប់​ពី​បាន​ចូលរួម​ជាមួយ​ធនាគារ​ ABA​ នៅ​ខែមករា​ ឆ្នាំ​២០១២ លោក​បាន​កាន់​តួនាទី​ផ្សេងៗ​ជា​ច្រើន​ ដោយ​ចាប់ផ្ដើម​ពី​ប្រធាន​ផ្នែក​លក់​ និង​បាន​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​សមាជិក​នៃ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ ដោយ​ទទួលខុសត្រូវ​ក្នុង​ការ​ត្រួតពិនិត្យ​លើ​សកម្មភាព​ប្រតិបត្តិការ​ទាំងមូល​របស់​ធនាគារ​ (​លើកលែង​ ប្រតិបត្តិការ​ផ្ដល់​កម្ចី​)​និង​បម្រើ​ការងារ​ជា​សមាជិក​ នៃ​គណៈកម្មាធិការ​កម្រិត​ប្រតិបត្តិ​មួយ​ចំនួន​ផង​ដែរ​។

ជារួមមកវិញ ការសិក្សា និងបទពិសោធន៍ការងារគឺពិតជាស្ពានចម្លង ជារបងការងារ និងជាយាននាំមនុស្ស ឱ្យឈានទៅដល់ភាពរីកចម្រើនចំណុចកំពូលបាន។ សម្រាប់មិត្តអ្នកអានវិញ តើអ្នកយល់ឃើញយ៉ាងណាដែរ ចំពោះការវិវត្តខ្លួនរបស់កូនខ្មែរ២រូប ដែលមានសមត្ថភាពខ្ពស់អាចកាន់តំណែង ក្នុងធនាគារលំដាប់ថ្នាក់អន្តរជាតិបែបនេះ?

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia